News

ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េវាងរាជធានីភ្នំពេញនិងទីក្រុងបាងកកបានដំណើរការនៅថ្ងៃទី 11 ខែមេសាឆ្នាំ 2019 ។ ជើងហោះហើរជារៀងរាល់ថ្ងៃបើកលក់ឥឡូវនេះ!

ប្រាសាទអង្គវត្តជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។  អង្គវត្តជាប្រាសាទសាសនាមួយដែលធំជាងគេលើពិភពលោក ដែលដំណាងអោយអតីតកាលនៃកម្ពុជារាជវង្សខ្មែររុងរឿងនិងឧទ្ទិសឱ្យទេវនៃសាសនាហិណ្ឌូ។ សព្វថ្ងៃនេះក្នុងប្រាសាទអង្គវត្តគឺមានវត្តព្រះពុទ្ធសាសនាឋិតនៅក្នុងបរិវេណខាងក្នុងប្រាសាទដែលតែងប្រារព្ធពិធីសំខាន់ៗដូចជា៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ដែលធ្វើការបួងសួង បន់ស្រន់សម្រាប់ដូនតា។  អង្គវត្តគឺជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលបំផុតនៅកម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនពីរ​ទៅបីលាននាក់រៀងរាល់ឆ្នាំមកកំសាន្តនៅកម្ពុជាជាពិសេសគឺខេត្តសៀមរាប។ នៅក្នុងទីរួមខេត្តសៀមរាបក៏មានសណ្ឋាគារប្រណិតៗ ភោជនីយដ្ខាន ហាងលក់វត្ថុអនុស្សាវរិយ៍ល្អៗជាច្រើនផងដែរ។  ខេត្តសៀមរាបមានទីតាំងស្ថិតនៅខាងជើងនៃប្រទេសកម្ពុជា ពីរាជធានីភ្នំពេញទៅកាន់ទីរួមខេត្តសៀមរាបគឺត្រូវចំណាយពេលប្រាំមួយម៉ោងតាមរយៈរថយន្ត។ ចំណែកភាសាផ្លូវការរបស់កម្ពុជាគឺភាសាខ្មែរ តែសម្រាប់ការទំនាក់ទំនងគ្នាជាមួយទេសចរណ៍បរទេសគឺប្រើភាសាអង់គ្លេស៧០% ហើយក៏មានភាសាផ្សេងទៀតដែលពេញនិយមខ្លាំងដែរគឺភាសាបារាំងនិងចិន។ នៅក្នុងខេត្តសៀមរាបផ្សារចាស់គឺជាកន្លែងប្រមូលផ្ដុំដ៏ពេញនិយមមួយបែបសម្រាប់ទេសចរណ៍ ដោយមានភោជនីយដ្ឋាន ហាងលក់ឥវ៉ាន់និងវត្ថុអនុស្សាវរីយ៍ ដែលបើកបំរើអតិថិជនជារៀងរាល់ថ្ងៃ។ សម្រាប់ការប្ដូររូបិយប័ណ្ណគឺឋិតនៅមិនឆ្ងាយពីទីនោះឡើយ។ ជារៀងរាល់រាត្រីនៅតាមដងផ្លូវមានហាងលក់ទំនិញនិងរបស់ញុំាប្លែកៗជាច្រើនដែលធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ស្រស់ស្រាយភ្លេចរាល់ទុក្ខកង្វល់ពេលធ្វើដំណើរកំសាន្តតាមដងវិថីនៃខេត្តសៀមរាប។

ម៉ាកាវមានទីតាំងសិ្ថតនៅទន្លេគុជខ្យងប៉ែកខាងត្បូងឈាងខាងលិចលើកោះចិន​ ហើយមានចំងាយប្រហែល60គីឡូម៉ែតពីទីក្រុងហុងកុង។​ កប៉ាល់អាចមកដល់ម៉ាកាវបានដោយចំនាយពេលមួយ​ម៉ោងឬលើសមួយម៉ោង។​ ចំពោះផែ្នកទាំងមូលនៅម៉ាកាវកើតឡើងដោយកោះចំនួនពីរ។​ ម៉ាកាវបានត្រូវគេហៅថា’’កោះនេសាទ’’​ព្រោះ ​វាគ្រាន់តែជាតំបន់តូចមួយប៉ុណោ្ណះ។​ ជាទូទៅគ្រាន់តែចំនាយពេលតែ2-3ថៃ្ងយើងអាចធ្វើដំណើរជុំវិញម៉ាកាវបាន។ ទីតំាងក្នុងការសំដែងលោ្ខននិងកម្មវិធីកំសាន្តគឺជិតមែនទែនអ្នកចូលរួមទស្សនាអាចមកមើលការសំដែងបានដោយភ្ញៀវទេសចរណ៍អាចជ្រើសរើសការធ្វើដំណើរដោយថើ្មរជើងបាន ហើយចំពោះស្ពានថ្នល់វិញគឺមានការរីកចំរើនយ៉ាងខ្លាំង វាមានភាពងាយស្រួលក្នុងការធ្វើដំណើរទស្សនា ទាំងទៅទាំងមករវាងកោះទាំងពីរ។  ម៉ាកាវមានភាពទាក់ទាញទៅលើអាហារសម្រន់ជាច្រើនជាពិសេស Egg Tart និងមាន ហាងតែ ,តន្រី្ត ,ព្រះវិហារ​ ,តំបន់វប្បធម៌និងរួមមានព្រះវិហារជនជាតិអឺរ៉ុប។ ទីក្រុងម៉ាកាវជាប្រវត្តិសាស្ត្រថែរក្សាអាគារចាស់ ៗ ជាច្រើននិងត្រូវបានដាក់បញ្ចូលនៅក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក។ ម៉ាកាវគឺជាតំបន់ចម្រុះដែលមានប្រារព្ធពិធីបុណ្យដូចជាពិពណ៌ម្ហូបអាហារអន្តរជាតិប្រចាំឆ្នាំ ពិធីបុណ្យបាញ់កាំជ្រួច ការប្រណាំងរថយន្តធំ មហោស្រពភាពយន្តនិងរាត្រីដ៏រស់រវើកនិងវិសេសវិសាល។